ក្រុមហ៊ុនផលិតរថយន្តកូរ៉េឲ្យដឹងថា នេះគឺជាចំនួនខ្ពស់បំផុតនៃការបញ្ជាទិញថ្ងៃដំបូងសម្រាប់រថយន្តប្រភេទ SUV ទំហំមធ្យមណាមួយ។ លើសពីនេះទៀត ក្រុមហ៊ុន Kia នៅក្នុងប្រទេសឥណ្ឌា បានឲ្យដឹងបន្ថែមថា ការបញ្ជាទិញដោយកក់ទុក្ខជាមុនចំនួន 1,973 ត្រូវបានធ្វើឡើងតាមរយៈ K-Code ដែលជាកម្មវិធីដែលមានគោលបំណងពង្រីកជាប្រព័ន្ធ Seltos ដោយអនុញ្ញាតឱ្យម្ចាស់ក្រុមហ៊ុន Seltos អាចចូលប្រើសេវាកម្មដឹកជញ្ជូនទំនិញ ជាអាទិភាព។ បច្ចុប្បន្ននេះតម្លៃរបស់ Kia Seltos Facelift 2023 នៅក្នុងទីផ្សារប្រទេសឥណ្ឌាមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
នៅក្នុងប្រទេសឥណ្ឌា រថយន្ត Kia Seltos 2023 នឹងមានជម្រើសម៉ាស៊ីនចំនួន 3 ប្រភេទ (X-Line, GT-Line និង Tech Line) ពណ៌ថ្នាំលាបខាងក្រៅចំនួន 8 ពណ៌ និងពណ៌ពីរចូលគ្នា។ រថយន្តនេះនៅតែបន្តប្រើប្រាស់ជម្រើសម៉ាស៊ីនដូចជំនាន់មុនរបស់ខ្លួន រួមមានម៉ាស៊ីនសាំង 1.5L 4 ស៊ីឡាំង មានកម្លាំង 115 PS/144 Nm និងម៉ាស៊ីនម៉ាស៊ូត 1.5L 4 ស៊ីឡាំង មានកម្លាំង 116 PS/250 Nm ។
ការធ្វើឱ្យប្រសើរឡើងដ៏គួរឱ្យកត់សម្គាល់មួយនៃ Kia Seltos 2023 នៅក្នុងប្រទេសឥណ្ឌាគឺការលេចចេញនូវម៉ាស៊ីនសាំង 1.5L turbocharged ថ្មីដែលមានសមត្ថភាព 160 PS និងកម្លាំងបង្វិល 253 Nm ។ ម៉ាស៊ីនថ្មីនេះមានកម្លាំងខ្លាំងជាងនិងស្ងាត់ជាងម៉ាស៊ីនសាំង 1.4L turbocharged។
កាប៊ីនរបស់រថយន្ត Kia Seltos ថ្មីទទួលបានការបំពាក់នូវប្រព័ន្ធឌីជីថល និង អេក្រង់មានរាងកោង រួមបញ្ចូលគ្នាជាមួយអក្រង់ touchscreen infotainment screen ដែលមើលទៅទំនើបជាង។ រថយន្តនេះក៏អាចភ្ជាប់ Apple CarPlay និង Android Auto ឥតខ្សែ។ លើសពីនេះ រថយន្តនេះក៏ត្រូវបានបំពាក់ដោយប្រព័ន្ធសំឡេង 8-speaker, 6 ពោងសុវត្ថិភាព ស្តង់ដារ, អេក្រង់ HUD 8-inch , បង្អូតលើដំបូល, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ 2 តំបន់, រន្ធខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ បានដាក់រួមបញ្ចូលគ្នា, ប្រព័ន្ធបញ្ជាកណ្តាលត្រូវបានធ្វើបច្ចុប្បន្នភាពផងដែរ។
ផ្នែកខាងក្រៅនៃរថយន្តមានចង្កៀងមុខ ហ្វាជាប្រភេទ LED រូបរាងស្អាតជាងមុន អំពូល LED ឌឺមី ពេលថ្ងៃបានពង្រីកទំហំ ភ្លើងក្រោយ ជាអំពូលLED ថ្មី ។ កាងខាងមុខ និងខាងក្រោយក៏បានធ្វើបច្ចុប្បន្នភាព កង់យ៉ាន់ស្ព័រទំហំ 18 អ៊ីង ដែលរចនាថ្មីពីរពណ៌ចូលគ្នា ទ្វារក្លុបខាងក្រោយត្រូវបានកែលម្អជាមួយនឹងព័ត៌chromeលម្អិត និងភ្លើងកាត់អ័ព្ទ LED ដែលត្រូវបានអាប់ដេត។ .
ONEAUTO អ្នកឯកទេសផលិតកម្រាលជើងឡាន ផលិតផ្ទាល់នៅក្នុងប្រទេសកម្ពុជា
ដែលបានដំណើរការជាយ៉ូឆ្នាំ ជាងបច្ចេកទេសមានបទពិសោធន៍និងចំនាញច្បាស់លាស់។