កម្រាលជើងថយន្ត 8D មានបន្ទះ ស្រកីដូងមួយជាន់ទៀត ដែលអាចដកចេញបានដោយមានឡែវគិបជាប់ ជាមួយនឹងកម្រាលជើងឡាន។ ស្រកីដូងនេះជួយរការពារធូលី ដី ទឹក ធ្លាក់ចូលក្នុងបាតឡានបាន ការពារមិនឲ្យរអិលទៅមុខទៅក្រោយបាន និងងាយស្រួលសម្អាត ។
គុណសម្បត្តិនៃកម្រាល 8D
គ្របដណ្តប់ពេញបាតឡាន – កម្រាលជើងរថយន្ត 8D ត្រូវបានរចនាឡើងជាពិសេសសម្រាប់ម៉ូដែលរថយន្តនីមួយៗ ដែលកាត់តម្រូវតាមរថយន្តត្រឹមត្រូវរហូតដល់ 95% – 100% ។ ការវាស់វែងវិមាត្រត្រូវបានអនុវត្តដោយប្រើបច្ចេកវិទ្យាស្កេន 3D ។ បន្ទាប់ពីការរចនាការកាត់ត្រូវបានធ្វើឡើងដោយម៉ាស៊ីនកាត់ CNC ។ នៅដំណាក់កាលចុងក្រោយ ជាងបច្ចេកទេសនឹងធ្វើការដេរផ្គុំលម្អិតតាមការរចនា ដើម្បីបង្កើតជាកំរាលជើងមួយពេញលេញ។
កម្រាល 8D នេះជួយគ្របដណ្តប់ពេញបាតរថយន្តទាំងមូល, បិទជិតជញ្ជាំង គែមទ្វាមាន Logo និងម៉ាស៊ីនត្រជាក់ ៕ល៕ គ្របដណ្តប់ស្រទាប់កាំម្ញីខាងក្រោម, ការពារពេញទាំងបាតឡាន។ ជាពិសេស ទីតាំងសំខាន់ៗដូចជា ទីតាំងឡើងចុះ ទីតាំងឈ្នាន់ ហ្កាស-ហ្វ្រាំង ត្រូវបានរចនាត្រឹមត្រូវ ដោយមិនមានការកល់ឬកាំង ជួយធានាសុវត្ថិភាពទាំងស្រុងពេលបើកបរ។
ឡែវគិបជាប់យ៉ាងរឹងមាំ ងាយស្រួលក្នុងការតម្លើងនិងដកលាងសម្អាត – ទោះបីជាវាអាចគ្របដណ្តប់បាតឡានទាំងមូលនៃរថយន្តដូចជាកំរាលកាំម្ញីដូចគ្នាក៏ដោយ តែកម្រាលជើង 8D ត្រូវបានដាក់ជាប់ដោយឡែវគិប ដូច្នេះអាចដកចេញចូលដោយស្រួល។ ឡែវគិបនេះជួយរក្សាកំរាលឲ្យនៅនឹងកន្លែង ហើយអាចដកកំរាលជើងចេញបានយ៉ាងឆាប់រហ័សរាល់ពេលដែលអ្នកចង់សម្អាតកំរាលជើងឡាន។
ស្អាត – ផ្ទៃនៃកម្រាលជើងឡាន 8D ត្រូវបានរចនាដែលមិនជ្រាបទឹក ដោយមិនបារម្ភពីការជ្រាបទឹក ធំក្លិន ឬ ដុះផ្សិត។ ជាពិសេស កម្រាលជើងរថយន្ត 8D កាន់តែស្អាតជាងទៀត នៅពេលដែលមានបន្ទះស្រកីដូងមួយជាន់ទៀតពីលើ។ ស្រកីដូងមួយជាន់ទៀត ដែលអាចដកចេញបានដោយមានឡែវគិបជាប់ ជាមួយនឹងកម្រាលជើងឡាន។
ជួយការពារនឹងការរអិលដ៏ល្អ – កម្រាលជើងឡាន 8D ត្រូវបានបិទជាប់នឹងបាតឡាន។ កម្រាលជើងឡាន 8D មានស្រទាប់ស្រកីដូងមួយជាន់ទៀត ដូច្នេះវាជួយធន់នឹងការរអិល និងធ្វើឱ្យងាយស្រួលក្នុងការចេញ និងចូលពីរថយន្ត។
កម្រាលជើងឡាន 8D ត្រូវបានចាត់ទុកថាជាកម្រាលជើងថយន្តដ៏ប្រណិត និងលំដាប់ខ្ពស់មួយនាពេលបច្ចុប្បន្ននេះ។ ស្បែកក្រាស់ ស្រស់ស្អាតមានជាច្រើនពណ៌ចម្រុះ។ ដោយសារតែគុណសម្បត្តិនេះ ឥលូវនេះកម្រាលជើងឡាន 8D ក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់រថយន្តទូទៅ ។
ONEAUTO អ្នកឯកទេសផលិតកម្រាលជើងឡាន ផលិតផ្ទាល់នៅក្នុងប្រទេសកម្ពុជា
ដែលបានដំណើរការជាយ៉ូឆ្នាំ ជាងបច្ចេកទេសមានបទពិសោធន៍និងចំនាញច្បាស់លាស់។